គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត រតនគិរី មន្ទីរវិស័យជំនាញពាក់ព័ន្ធនានា ដឹកនាំដោយឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ដើម្បីឈ្វេងយល់តាមដានប្រមូលព័ត៌មានការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ពាក់ព័ន្ធ និងវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការ ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា នៅសាលប្រជុំសាលាខេត្តរតនគិរី នាព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤។
ប្រភព៖ នាយកដ្ឋានព័ត៌មាន